អត់ឃើញដោះសោះ
អាវមួយពាក់មិនដែលមិនឃើញដោះ
ទៅណាក៏ពាក់ អុស៎ ពេលណាក៏ឃើញផុស
អាវមួយពាក់មិនដែលឃើញដូរ
ឬក៏ជាប់ចិត្ត បានជាអូនមិនប្ដូរ
ចូលមកឲ្យជិត ចាំបងខ្សឹបប្រាប់ (what)
ចូលមកកៀក ចាំបងរៀបរាប់ជូន
ឆ្នាំចាស់ក៏ផ្លាស់ចូលឆ្នាំថ្មី
ដូរពាក់អាវថ្មីចាំបងទិញជូនអូន
ផាមួងស្រស់បំព្រងស៊ីនឹងអូនជាក្រមុំ
សក់បួងឡើងទៅលើមើលទៅស្អាតមិនច្រឡំ
ចង្កេះអូនមួយក្ដាប់សែនសំណំដូចអង្រ្កង
កំលោះដូចជាបងធ្វើបុណ្យផ្សងជួបតែអូន
សម្រស់នារីខ្មែរល្អទាំងរាងចរិយា
សម្រស់មើលមិនណាយ ខ្លិនជាប់កាយ ដូចបុផ្ផា
ស្រអែមមាននិស្ស័យ បងឃើញភ្លាមញ័រឱរ៉ា
ដូចត្រូវគេដាក់ស្នេហ៍ ផ្លុំអាគមមន្តគាថា
ពាក់អាវមិនដែលឃើញដូរ ពាក់អាវមិមដែលឃើញដោះហេ៎!
ពាក់អាវមិនដែលឃើញដូរ ពាក់អាវមិមដែលឃើញដោះហេ៎!
ពាក់អាវមិនដែលឃើញដូរ ពាក់អាវមិមដែលឃើញដោះហេ៎!
ពាក់អាវមិនដែលឃើញដូរ ពាក់អាវមិមដែលឃើញដោះហេ៎!
Come along way
បានមកលេងស្រុកស្រែ
នឹកពុកនឹងម៉ែ
នឹកបងប្អូនធ្លាប់តាប៉ែ
នឹកមីងនឹកពូ នឹកអ្នកគ្រូខ្ញុំធ្លាប់ញ៉ែ
នឹកអូនក្នុងភូមិ ដែលខ្ញុំធ្លាប់ហៅថាចែ
សុំដូរពីចែ មកហៅអូន កុំប្រកាន់
បើមិនយល់ទាស់ ឆ្នាំនេះខ្ញុំសុំដៃកាន់
និស្ស័យអូននិងបង មានចំណងមិនងាយស្រាំ
និស្ស័យពីបុព្វេ គឺជាគូរមិនមែនកម្ម
អូយកុំថាបងតាប៉ែ
កុំថាបងអ្នកឡែ
បងគ្រាន់តែតាមញ៉ែ
អូយម្ដេចអូនគួរឲ្យខ្នាញ់?
ម្ដេចអូនចិត្តកំណាញ់?
ម្ដេចអូនមិនស្រឡាញ់? អូយយ
កំលោះដូចជាបងមកពីដីទីក្រុង
កំលោះដូចជាបងរកស៊ីមិនឡុងចុង
កំលោះដូចជាបងជាន់ដីមិនដែលផុង
កំលោះដូចជាបង មិនឲ្យអូនដេកក្រៅមុង